Business

ធម្មនិយាម ៣០ របស់ព្រះពុទ្ធគ្រប់ព្រះអង្គ


សូមក្រាបបង្គំ ប្រណម្យ វន្ទា ឆ្ពោះ ព្រះភគវា ពុទ្ធា បាន ត្រាស់ ធម្មនិយាមទំនៀមល្អល្អះ សាមសិបមុខច្បាស់ ខ្ញុំសូមពណ៌នា។ មួយ រញ្ជួយភពជាតិគ្រប់ចុងក្រោយ បារមី នាំឪ្យ ដឹង ពេល វេលា ទ្រង់យាង កាន់ ផ្ទៃ ស្មារតី ល្អជា ដឹងខ្លួន គ្រប់គ្រា ក្នុងគភ៌ មាតា ពីរ គឺ ព្រះភក្រ្ត វរលក្ខណ៏ក្នុងគភ៌ ស្មិងស្មាធិ៍ ក្នុង ធម៌ បវរ កាយា ព្រះភក្រ្ត បែរ ផ្ទុយ ពីខ្នង មាតា ឆ្ពោះ ផ្ទៃ ភ្លឺ ថ្លា មាតា រំពៃ បី ឥរិយាបថ នៃ ព្រះ មាតា ពេល គ្រប់
មាសា សាស្តា ចាកផ្ទៃ មាតា ទ្រង់ ឈរ ខុស ស្រី ដទៃ ប្រសូត បុត្រថ្លៃ ហប្ញទ័យ ជ្រះថ្លា។ បួន សួនឧស្យាន ទីឋាន ប្រសូត ក្នុងព្រៃ រហូត ឈើស្រូត ចេញផ្កា ទេវតា និង មនុស្ស ថ្វាយសាធុការ ចក្រវាឡ បព្វតា ខ្ទ័រខ្ទារ អ៊ូអរ។ ប្រាំ ព្រះប្រសូត ចុះយាងឈាន ប្រាំពីរ ជំហាន ឆ្ពោះ ទិស ឧត្តរ ត្រួតគ្រប់ ទិសឋាន ក្លាហាន បវរ ទើបបាន បន្ត បន្លឺ សីហនាទ។ ប្រាំមួយប្រមើល ទតមើល និមិត្ត ទេវទូត បួន ពិត ចិត្ត គិត លះញាតិ បុត្រកើតថ្ងៃណា ថ្ងៃនោះ ទ្រង់ឃ្លាត ចិត្ត ឥត រវាត យាត្រា សាងផ្នួស។ ប្រះពីរ ធីរោ ផ្តាច់ប្តូរ ព្យាយាម ឥតមាន ទាក់ទាម ក្នុងនាមអ្នកបួស កំណត់ វេលា​​ មិនអាច តិចហួស ប្រាំពីរថ្ងៃនោះនឹងបាន ត្រាស់ ដឹង។ ប្រាំបី មហេសីគង់ សោយបាយាស ក្នុងថ្ងៃ បានត្រាស់ ទ្រង់ច្បាស់ទីពឹង បាយាសថាស មាសថ្វាយព្រះថ្ងៃហ្នឹង ហៅបាយត្រាស់ ដឹងបានបុណ្យមហិមា។ ប្រាំបួន ជួនភ័ព្វទ្រង់ទ្រាប់ ស្បូវភ្លាំង ក្លាយ ជា បល្ល័ង្ក គង់តាំង ភាវនានៅគល់ ពោធិព្រឹក្សនា ទិសបូព៌ា ទេពធីតាមារ មកគ្រា សាយ័ណ។ ដប់ ហប្ញទ័យ អានាបាណៈ បរិកម្ម ប្រចក្ស សតិ ដឹង ទាន់ ខ្យល់ចេញ ខ្យល់ចូលចិត្តមូលមិនភាន់ ដំណើរ ជវ័ន ជាន់ ឆ្លង កាមា ដប់មួយ ជំនួយ ពី ព្រះបារមី ផ្ចាញ់មារ អប្រីយ៍ ព្រមទាំង សេនា ពុទ្ធប្បវត្តិ ត្រង់ នេះ អស្ចារ្យ បរិស័ទ ជ្រះថ្លា បាច ផ្កា អភិសេក។ ដប់ពីរ មុនីអង្គ ទ្រង់សម្រេចញាណ ត្រៃវិជ្ជាមាន ទ្រង់ញាណ អនេក ពិសាខបុណ្ណមី កើតញាណ ប្លែកៗ ពោធិញ្ញាណខ្ពស់ឯក កក្រើក ធរណី ដប់បី ក្សត្រ ថ្លៃ គង់ក្នុងមហាឋាន វិមុត្តិ ក្សេម ក្សាន្ត អស់ឋាន ប្រាំពីរ សប្តាហ៍ ឋានមួយ លើកស្ទួយស្ថានទី ចេតិយ ព្រះមុនី ប្រាំពីរ កន្លែង ដប់បួន ជួនព្រហ្ម ជុំ អារាធនា សូម ព្រះភគវា យាង ត្រាស់សម្តែង ព្រះធម៌ ប្រពៃ វិស័យ សូរ្យសែង ទ្រង់ព្រមសម្តែងដោយព្រហ្មវិហារ ដប់ប្រាំ ចាំច្បាស់ទ្រង់ត្រាស់ធម្មចក្ក ឥសិបតនៈ ព្រៃ មិគទាយា ឋាន ត្រៃរតនៈ អាសាឡ្ហ បូជា ថ្ងៃ ព្រះភគវា ស្ថាបនា ព្រះសង្ឃ ដប់ប្រាំមួយ ទ្រង គង់ត្រាស់ ឱវាទ បាដិមោក្ខ ស្អាងស្អាត ឱវាទផូរផង់ បេះដូង ព្រះធម៌ពន្លឺ ចតុរង្គ ថ្ងៃ នោះ ត្រូវត្រង់ មាឃបុណ្ណមី ដប់ប្រាំពីរ ទ្រង់ គង់វត្ត ជេតពនប្រោសដល់មហាជននិរន្តប្រក្រតីទ្រង់ យកអរុណ ជេតពន សួស្តី ជេតពន ជិនស្រី អាស្រ័យ ជានិច្ច ដប់ប្រាំបី ទ្រង់សម្តែង បាដិហារ្យ យមកៈ អស្ចារ្យ រត់គេច នៅក្រុង សាវត្ថី ប្រុសស្រី មិនតិច នេះគឺ ពុទ្ធកិច្ច សង្រ្គោះ លោកា ដប់ប្រាំបួន ទ្រង់គង់ ឋានត្រ័យត្រិង្ស ត្រិះ រិះ រំពឹង ថ្លឹង គុណ មាតា សម្តែង អភិធម្មស័ក្តិសម អស្ចារ្យ ថ្វាយ ព្រះ មាតា សុខា អមតៈ ម្ភៃ គឺ ព្រះអង្គ ទ្រង់ចាកទេវលោក ស្តេចយាង ចុះមក ដែន សង្កស្សៈ មហាជន ច្រើនពិត យកចិត្ត ទុកដាក់ បូជា គារវៈ អចលចេតិយ ម្ភៃមួយ  គឺ ទ្រង់ គង់ ក្នុងសមាបត្តិ ព្រះញាណស្ងប់ស្ងាត់លះកាត់លោកីយ៍ អរហត្តផល តម្កល់ ប្រក្រតី ឆាប់ ក្តី យូរ ក្តី វិស័យ ពុទ្ធញ្ញាណ ម្ភៃពីរ ប្រមើល គ្រប់ វេនេយ្យ ឧបនិស្ស័យ សព្វសត្វ ដែលមាន ដោយ ដោយ ព្រះ ករុណា សមាបត្តិញ្ញាណ ត្រួតសត្វ កោដិលាន មានពីរ វារៈ ម្ភៃបី ទ្រង់ លៃវិន័យ អាជា្ញបញ្ញត្ត សិក្ខា តាម ការ ជ្រាប ជាក់ មានរឿង កើតមុន ខូចគុណ សាវ័ក មានហេតុជាក់លាក់ ទើបដាក់វិន័យ ម្ភៃបួន អង្រូន ហប្ញទ័យ ករុណា ជាតក ទេសនា សាស្តា លកលៃ ដើមរឿង ជាហេតុ បង្កើត អត្ថន័យ ជាតកប្រពៃលៃតាម ហេតុការណ៍។ ម្ភៃប្រាំ ទ្រង់ប្រោសដល់ពួកព្រះញាតិអង្គ ព្រះលោកនាថ សម្តែង បាដិហារ្យ កម្ចាត់មានះ ព្រះញាតិ វង្សា ទើប ត្រាស់ ទេសនា គម្ពីរ ពុទ្ធវង្ស។ ម្ភៃប្រាំមួយ ទ្រង់គង់ ធ្ងន់ ក្នុងធម៌ បរិស័ទ ណាល្អ មានធម៌ ទ្រទ្រង់ ស្តេចយាងទទួលស្រុះស្រួលដោយ អង្គ គារវៈ ផូរផង់ ឆ្ពោះត្រង់ ព្រះធម៌ ម្ភៃប្រាំពីរ  ទ្រង់ គង់ ចាំ វស្សា បើ មាន នរណា និមន្ត ដោយល្អ ពេលចេញវស្សា មុនយាង ចេញចរ ទ្រង់ចម្រើនពរ ត្រាស់លាអ្នកនោះ។ ម្ភៃប្រាំបី ទ្រង់គង់ យ៉ាង ហុ្មត់ចត់ មុនភត្ត ក្រោយ ភត្តគ្មានភ្លាត់ភ្លេចសោះ បំពេញពុទ្ធ កិច្ច គ្រប់យាម ទាំងអស់ ពុទ្ធកិច្ចសង្គ្រោះ មនុស្សនិងទេវតា។ ម្ភៃប្រាំបួន ទ្រង់ គង់ សោយ មំសៈ ក្នុងថ្ងៃ ទ្រង់ដាក់អនុដ្ឋាន កាយា បិណ្ឌបាត ចុងក្រោយជាទាន ថ្លៃថ្លា សោយរសមំសា ហប្ញទ័យ បរិសុទ្ធ   សាមសិប អវសានទ្រង់បានចូលឈាន មុននឹង និព្វាន ឈានច្រើន បំផុត ម្ភៃបួនសែនកោដិ សមាបត្តិ បរិសុទ្ធ រួចហើយទ្រង់ផុត រលត់ សង្ខារ អហំ រី ខ្ញុំ បង្គំ វន្ទា ឆ្ពោះ ព្រះ ភគវា ព្រះធម៌ ថ្លៃថ្លា ព្រមទាំង ព្រះសង្ឃផូរផង់ សីលាចិន្តា លំអុត ព្រះពុទ្ធ និយាម សូមឱ្យ សព្វសត្វ បដិបត្តិ តាមធម៌  សាសនា បវរ ល្អដូចព្រះនាម អរហំ សម្មា គ្មានការ ទាក់ទាម កិលេស រវាម រវាត សូន្យបង់។ សូមឱ្យ សាសនា សម្មា សម្ពុទ្ធ បរិស័ទ មោះមុត រួមចិត្ត ទ្រទ្រង់ ឋិតថេរចិរកាអភិ បាលដោយសង្ឃ ព្រមព្រៀងស្មោះត្រង់ផ្ចិត ផ្ចង់សិក្ខា។ សូមមនុស្ស ទេវតា មានការគោរព ទាំងថ្ងៃទាំងយប់ ក្នុងព្រះសាសនា សូមបាន សម្រេច ដូចក្តី ប្រាថ្នា អស់នូវ តណ្ហា ទុក្ខា ចប់ហោង។
ធម្មនិយាម ៣០ របស់ព្រះពុទ្ធគ្រប់ព្រះអង្គ ធម្មនិយាម ៣០ របស់ព្រះពុទ្ធគ្រប់ព្រះអង្គ Reviewed by Buzzfeed on 3:44 AM Rating: 5

No comments:

Social Share